
ចាប់តាំងពីមាន Windows Vista មកប្រព័ន្ធប្រតិបត្តិការបានភ្ជាប់មកជាមួយនូវកញ្ចប់សុវត្ថិភាពមួយ ដែលមានឈ្មោះថា Bitlocker ដែលវាមានតួនាទីក្នុងការធ្វើ Encryption ទៅលើ Hard Drive ដែលបង្កើតឡើងសម្រាប់
សុវត្ថិភាពក្នុងការការពារនូវទិន្នន័យសំខាន់ ពីការចូលប្រើប្រាស់ដែលអាចធ្វើឲ្យបាត់បង់នូវទិន្នន័យឬក៏ កុំព្យូទ័រត្រូវបានបាត់ដោយចៃដន្យ។ ដើម្បីការពារនូវទិន្នន័យសំខាន់ដែលរក្សាទុកនៅលើ USB drive លក្ខណៈនៃ Windows 7 បានផ្ដល់នូវការ Encryption ដែលមានឈ្មោះថា BitLocker To Go។ វាអនុញ្ញាតឲ្យយើងធ្វើការ Encryption ទៅលើ USB Drive និងបិទការចូលប្រើប្រាស់ដោយស៊េរីជាមួយលេខសម្ងាត់។ កំឡុងពេលដែលការ Encryption កំពុងដំណើរការ Windows 7 ដំឡើងនូវអ្នកអានពិសេសនៅលើ USB Drive។ នៅពេលដែលអ្នកដោត USB drive ទៅកុំព្យូទ័រដែលដំណើរការ Windows XP ឬ Vista កម្មវិធី BitLocker To Go Reader នឹងធ្វើការត្រួតពិនិត្យដោយលោតឡើងសំរាប់ការបញ្ចូលលេខសម្ងាត់ហើយ បន្ទាប់មកធ្វើឲ្យ USB drive ក្លាយជាឧបករណ៍ដែលអាចបានតែអាន (Read-Only)។ ដើម្បីធ្វើការកំណត់ Password លេខសម្ងាត់ទៅ លើ USB Drive នោះ សូមអនុវត្តន៍ តាម វិធី សាស្រ្ត ខាង ក្រោម៖ -ដោតបញ្ចូលនូវ USB Drive រួចចូលទៅកាន់ Control Panel > BitLocker Drive Encryption
នៅទីនេះ BitLocker To Go អាចត្រូវបាន Enable សម្រាប់ USB Drive។ ភ្លាមៗដែលអ្នកបានធ្វើ BiLocker To Go នឹងចាប់ផ្ដើមដំណើរការដំបូងនូវ USB Drive របស់អ្នក។ កំឡុងពេលដែលកំពុងដំណើរការអ្នកមិនចាំបាច់ព្រួយបារម្ភអំពី ទិន្នន័យផ្សេងៗដែលមាននៅលើ drive នោះឡើយ ។
-បន្ទាប់ពីចាប់ផ្ដើមដំណើរការហើយនោះ BitLocker To Go និងលោតឡើងនូវផ្ទាំងមួយដើម្បីឲ្យអ្នកធ្វើការបញ្ចូលនូវលេខ សម្ងាត់ដែលអ្នកអាចប្រើប្រាស់ដើម្បីដោះទៅលើ Drive របស់អ្នកនៅពេលក្រោយ។ អ្នកអាចប្រើផងដែរនូវ Smartcard PIN របស់អ្នកដើម្បី Unlock លើ Drive។
-បន្ទាប់មកសូមកំណត់លេខសម្ងាត់បញ្ចូល BitLocker To Go នឹងរំលឹកអ្នកឲ្យធ្វើការរក្សាទុកនូវ Recovery Key ដែលអាចជួយអ្នកបានច្រើនក្នុងការដោះលេខសម្ងាត់ក្នុងករណីដែលអ្នក ភ្លេច។
-សម្រាប់ Recovery Key អាចត្រូវបាន Save នៅក្នុង File មួយឬអាចត្រូវបាន Print ចេញ។ ក្រោយពេលនោះមកវាគួរតែសួបញ្ជាក់សំរាប់ការធ្វើដំណើរការ Encrypt។ -ចុចលើពាក្យ Save the recovery key to a file វានឹងលោតនូវផ្ទាំងមួយដើម្បីរក្សាទូកនូវ File នោះ។ -ចុចលើប៊ូតុង Next នឹងបង្ហាញផ្ទាំងបន្ត -ចុចលើប៊ូតុង Start Encrypting
-កំឡុងពេលដែលកំពុងដំណើរការអ្នកនឹងឃើញនូវកម្រិតភាគរយដែលវា សម្រេចហើយរយៈពេលនៃការធ្វើនោះគឺវាអាស្រ័យទៅតាមទំហំនៃ Drive របស់អ្នក។ ខណៈពេលកំពុងធ្វើការដំណើរការទៅមុខអ្នកអាចមើលពី Drive ដែលកំពុងធ្វើ Encrypt បាននៅក្នុង Control Panel
នៅពេលដែលការធ្វើ Encryption បានបញ្ចប់រួចរាល់ផ្ទាំង Encryption is Complete នឹងបង្ហាញឡើង
ឥឡូវនេះ Drive ត្រូវបាន Encrypt និងលោតឡើងនូវផ្ទាំងដើម្បីឲ្យយើងបញ្ចូលលេខសម្ងាត់នៅពេលដោត USB Drive ពេលបន្ទាប់។
-USB Drive ដែលឆ្លងកាត់ការធ្វើ Encrypt នឹងលោតនូវផ្ទាំងដើម្បីឲ្យយើងវាយបញ្ចូលនូវលេខសម្ងាត់បន្ទាប់ពី យើងបានដោត។ Drive អាចត្រូវបានប្រើប្រាស់បានតែម៉្យាងគត់ហើយបានករណីដែលលេខសម្ងាត់ វាយបានត្រឹមត្រូវប៉ុណ្ណោះ។ BitLocker To Go Encrypted Drive នេះអាចដំណើរការបាននៅក្នុង XP និង Vista បានយ៉ាងប្រសើរ។ ជាឧទាហរណ៍៖វាអាចបង្ហាញផ្ទាំងបញ្ចូល Password នៅក្នុង XP និង Vista បានយ៉ាងល្អបើទោះបីជាយើងបានធ្វើការ Encrypt Drive នៅក្នុង Windows 7 ក៏ដោយ។ ម្យ៉ាងទៀតអ្នកក៍អាចកំណត់ដោយមិនចាំបាច់វាយ Password នៅក្នុងម៉ាស៊ីនជាក់លាក់ណាមួយដែលអ្នកបានដោតក៏បាន។ រាល់ការកំណត់ផ្សេងៗសូមចូលទៅកាន់ Control Panel រួចចុចលើពាក្យ Bitlocker Driver Encryption ខណៈនោះលោកអ្នកនឹងឃើញនូវ Drive មួយចំនួនដូច្នេះអ្នកអាចចុចលើពាក្យដែលបង្ហាញ Manage Bitlocker ដើម្បីផ្លាស់ប្តូរជម្រើសផ្សេងៗ។
USB Drive មានរូប Closed Lock ជា Icon លុះត្រាតែអ្នកបានធ្វើការ Unlocked វាហើយខណៈនោះ Icon នឹងផ្លាស់ប្ដូរទៅជា Open Lock វិញដែលបញ្ជាក់ថា Drive គឺត្រូវបាន Unlocked ហើយរួចរាល់សម្រាប់ការប្រើប្រាស់៕


7:35 PM
សុវណ្ណារ័ត្ន