Sunday, October 16, 2011

BitLocker Drive Encryption បង្កើត​សោរ​សុវត្ថិភាព​សម្រាប់​ចាក់​ពេល​ប្រើ USBFlash


ចាប់​តាំង​ពី​មាន Windows Vista មក​ប្រព័ន្ធ​ប្រតិបត្តិការ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​កញ្ចប់​សុវត្ថិភាព​មួយ​ ដែល​មាន​ឈ្មោះ​ថា Bitlocker ដែល​វា​មាន​តួនាទី​ក្នុង​ការ​ធ្វើ Encryption ទៅ​លើ Hard Drive ដែល​បង្កើត​ឡើង​សម្រាប់​
សុវត្ថិភាព​ក្នុង​ការ​ការពារ​នូវ​ទិន្នន័យ​សំខាន់​ ពី​ការ​ចូល​ប្រើប្រាស់​ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ទិន្នន័យ​ឬ​ក៏​ កុំព្យូទ័រ​ត្រូវ​បាន​បាត់​ដោយ​ចៃដន្យ។ ដើម្បី​ការពារ​នូវ​ទិន្នន័យ​សំខាន់​ដែល​រក្សា​ទុក​នៅ​លើ USB drive លក្ខណៈ​នៃ Windows 7 បាន​ផ្ដល់​នូវ​ការ Encryption ដែល​មាន​ឈ្មោះ​ថា BitLocker To Go។ វាអនុញ្ញាត​ឲ្យ​យើង​ធ្វើការ Encryption ទៅ​លើ USB Drive និង​បិទ​ការ​ចូល​ប្រើ​ប្រាស់​ដោយ​ស៊េរី​ជា​មួយ​លេខ​សម្ងាត់។ កំឡុង​ពេល​ដែល​ការ Encryption កំពុង​ដំណើរ​ការ Windows 7 ដំឡើង​នូវ​អ្នក​អាន​ពិសេស​នៅ​លើ USB Drive។ នៅ​ពេល​ដែល​អ្នក​ដោត USB drive ទៅ​កុំព្យូទ័រ​ដែល​ដំណើរ​ការ Windows XP ឬ Vista កម្មវិធី BitLocker To Go Reader នឹង​ធ្វើការ​ត្រួត​ពិនិត្យ​ដោយ​លោត​ឡើង​សំរាប់​ការ​បញ្ចូល​លេខ​សម្ងាត់​ហើយ​ បន្ទាប់​មក​ធ្វើ​ឲ្យ USB drive ក្លាយ​ជា​ឧបករណ៍​ដែល​អាច​បាន​តែ​អាន (Read-Only)។ ដើម្បី​ធ្វើ​ការ​កំណត់ Password លេខ​សម្ងាត់​ទៅ លើ USB Drive នោះ សូមអនុវត្តន៍ តាម វិធី សាស្រ្ត ខាង ក្រោម៖ -ដោត​បញ្ចូល​នូវ USB Drive រួច​ចូល​ទៅ​កាន់ Control Panel > BitLocker Drive Encryption

នៅ​ទី​នេះ BitLocker To Go អាច​ត្រូវ​បាន Enable សម្រាប់ USB Drive។ ភ្លាមៗ​ដែល​អ្នក​បាន​ធ្វើ BiLocker To Go នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​នូវ USB Drive របស់​អ្នក។ កំឡុង​ពេល​ដែល​កំពុង​ដំណើរ​ការ​អ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី​ ទិន្នន័យ​ផ្សេងៗ​ដែល​មាន​នៅ​លើ drive នោះ​ឡើយ ។

-បន្ទាប់​ពី​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​នោះ BitLocker To Go និង​លោត​ឡើង​នូវ​ផ្ទាំង​មួយ​ដើម្បី​ឲ្យ​អ្នក​ធ្វើការ​បញ្ចូល​នូវ​លេខ​ សម្ងាត់​ដែល​អ្នក​អាច​ប្រើ​ប្រាស់​ដើម្បី​ដោះ​ទៅ​លើ Drive របស់​អ្នក​នៅ​ពេល​ក្រោយ។ អ្នក​អាច​ប្រើ​ផង​ដែរ​នូវ Smartcard PIN របស់​អ្នក​ដើម្បី Unlock លើ Drive។

-បន្ទាប់​មក​សូម​កំណត់​លេខ​សម្ងាត់​បញ្ចូល BitLocker To Go នឹង​រំលឹក​អ្នក​ឲ្យ​ធ្វើ​ការ​រក្សា​ទុក​នូវ Recovery Key ដែល​អាច​ជួយ​អ្នក​បាន​ច្រើន​ក្នុង​ការ​ដោះ​លេខ​សម្ងាត់​ក្នុង​ករណី​ដែល​អ្នក ​ភ្លេច។

-សម្រាប់ Recovery Key អាច​ត្រូវ​បាន Save នៅ​ក្នុង File មួយ​ឬ​​អាច​ត្រូវ​បាន Print ចេញ។ ក្រោយ​ពេល​នោះ​មក​វា​គួរ​តែ​សួ​បញ្ជាក់​សំរាប់​ការ​ធ្វើ​ដំណើរ​ការ Encrypt។ -ចុច​លើ​ពាក្យ Save the recovery key to a file វា​នឹង​លោត​នូវ​ផ្ទាំង​មួយ​ដើម្បី​រក្សា​ទូក​នូវ File នោះ។ -ចុច​លើ​ប៊ូ​តុង Next នឹង​បង្ហាញ​ផ្ទាំង​បន្ត -ចុច​លើ​ប៊ូតុង Start Encrypting

-កំឡុង​ពេល​ដែល​កំពុង​ដំណើរ​ការ​អ្នក​នឹង​ឃើញ​នូវ​កម្រិត​ភាគរយ​ដែល​វា​ សម្រេច​ហើយ​រយៈ​ពេល​នៃ​ការ​ធ្វើ​នោះ​គឺ​វា​អាស្រ័យ​ទៅ​តាម​ទំហំ​នៃ Drive របស់​អ្នក។ ខណៈ​ពេល​កំពុង​ធ្វើ​ការ​ដំណើរ​ការ​ទៅ​មុខ​អ្នក​អាច​មើល​ពី Drive ដែល​កំពុង​ធ្វើ Encrypt បាន​នៅ​ក្នុង Control Panel

នៅ​ពេល​ដែល​ការ​ធ្វើ Encryption បាន​បញ្ចប់​រួច​រាល់​ផ្ទាំង Encryption is Complete នឹង​បង្ហាញ​ឡើង

ឥឡូវ​នេះ Drive ត្រូវ​បាន Encrypt និង​លោត​ឡើង​នូវ​ផ្ទាំង​ដើម្បី​ឲ្យ​យើង​បញ្ចូល​លេខ​សម្ងាត់​នៅ​ពេល​ដោត USB Drive ពេល​បន្ទាប់។

-USB Drive ដែល​ឆ្លង​កាត់​ការ​ធ្វើ Encrypt នឹង​លោត​នូវ​ផ្ទាំង​ដើម្បី​ឲ្យ​យើង​វាយ​បញ្ចូល​នូវ​លេខ​សម្ងាត់​បន្ទាប់​ពី​ យើង​បាន​ដោត។ Drive អាច​ត្រូវ​បាន​ប្រើប្រាស់​បាន​តែ​ម៉្យាង​គត់​ហើយ​បាន​ករណី​ដែល​លេខ​សម្ងាត់​ វាយ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។ BitLocker To Go Encrypted Drive នេះ​អាច​ដំណើរ​ការ​បាន​នៅ​ក្នុង XP និង Vista បាន​យ៉ាង​ប្រសើរ។ ជា​ឧទាហរណ៍៖​វា​អាច​បង្ហាញ​ផ្ទាំង​បញ្ចូល Password នៅ​ក្នុង XP និង Vista បាន​យ៉ាង​ល្អ​បើ​ទោះ​បី​ជា​យើង​បាន​ធ្វើការ Encrypt Drive នៅ​ក្នុង Windows 7 ក៏​ដោយ។ ម្យ៉ាង​ទៀត​អ្នក​ក៍​អាច​កំណត់​ដោយ​មិន​ចាំ​បាច់​វាយ Password នៅ​ក្នុង​ម៉ាស៊ីន​ជាក់​លាក់​ណា​មួយ​ដែល​អ្នក​បាន​ដោត​ក៏​បាន។ រាល់​ការ​កំណត់​ផ្សេង​ៗ​សូម​ចូល​ទៅ​កាន់ Control Panel រួច​ចុច​លើ​ពាក្យ Bitlocker Driver Encryption ខណៈ​នោះ​លោក​អ្នក​នឹង​ឃើញ​នូវ Drive មួយ​ចំនួន​ដូច្នេះ​អ្នក​អាច​ចុច​លើ​ពាក្យ​ដែល​បង្ហាញ Manage Bitlocker ដើម្បី​ផ្លាស់​ប្តូរ​ជម្រើស​ផ្សេងៗ។

USB Drive មាន​រូប Closed Lock ជា Icon លុះ​ត្រា​តែ​អ្នក​បាន​ធ្វើការ Unlocked វា​ហើយ​ខណៈ​នោះ Icon នឹង​ផ្លាស់​ប្ដូរ​ទៅ​ជា Open Lock វិញ​ដែល​បញ្ជាក់​ថា Drive គឺ​ត្រូវ​បាន Unlocked ហើយ​រួច​រាល់​សម្រាប់​ការ​ប្រើ​ប្រាស់៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews